អំពី រ៉ូយ៉ាល់ម៉ាយក្រូហ្វាយនែន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ហៅកាត់ថា RMF គឺ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មី មួយត្រូវបាន បង្កើតឡើង​ជាក្រុមហ៊ុនទទូលខុសត្រូវមានកម្រិតមួយ ដោយទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃ កម្ពុជា នៅខែ កក្កដា ឆ្នាំ 2015,  លេខ: ​MF-56 និងទទួលស្គាល់ដោយ ក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនស្របច្បាប់ជាផ្លូវការ, លេខ 3032 ពណ ចបព។

ឥឡូវនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី កំពុងតែធ្វើប្រតិបត្ដិការផ្តល់ជូននូវផលិតផល ប្រាក់កម្ចីរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលមានបំណងប្រកបអាជីវកម្មខ្នាតតូចបំផុត ឬ ខ្នាតតូច និងការប្រើប្រាស់ផ្ទាល់ខ្លួនជាដើម។

License Royal MFI-09-Jul-2015គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ​បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើប្រតិបត្ដិការដែលប្រកប ដោយជំនាញនិងវិជ្ជាជីវៈ ព្រមទាំងស្ដង់ដារទាំងការគ្រប់គ្រងទូទៅ ក៏ដូចជាប្រព័ន្ធគ្រប់គ្រងពត៌មានវិទ្យាផងដែរ។ លើសពី​នេះទៅទៀត ផលិតផលដែលមានលក្ខណៈ ប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារ និងដំណើរការសំខាន់ផ្សេងៗត្រូវ បានរចនា និងរៀបចំឡើងដោយយកចិត្តទុកដាក់ដើម្បី ជាការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសេវា​មីក្រូហិរញ្ញវត្ថុនាៗ។

គុណតម្លៃយ៉ាងសំខាន់នៃ RMF គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុដែលសមរម្យ និង មានតម្លាភាពជួនទៅដល់អតិថិជន ក្នុងគោល​បំណងទទួលបានអត្ថប្រយោជន៍ និង ការរីកចម្រើនទាំងសងខាង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយ​ក្រូហ្វាយនែន ភីអិលស៊ី​ ជាដៃគូរីកចម្រើនរបស់លោកអ្នក!